ក្រុមហ៊ុនផ្នែកអាជីវកម្មមិនមែនហិរញ្ញវត្ថុ

រួមចំណែកកសាង
អនាគតកម្ពុជា
តាមរយៈវិស័យជាច្រើន

ចាប់ពីអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ រហូតដល់សុខាភិបាល អប់រំ និងវិស័យផ្សេងៗ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការវិនិយោគយុទ្ធសាស្ត្រនៅលេីវិស័យសំខាន់ៗរបស់ប្រទេស។

ទស្សនៈវិស័យមួយ
លេីវិស័យចម្រុះ

អចលនទ្រព្យ
អចលនទ្រព្យ

អចលនទ្រព្យ

ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា អភិវឌ្ឍគម្រោងទីក្រុងខ្នាតធំ រួមមានកោះពេជ្រ, ជ្រោយចង្វារបេយ៍, ទីក្រុងអូឡាំព្យា, និងទីក្រុងនរា ព្រមទាំងអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្ម។ គម្រោងនីមួយៗត្រូវបានរៀបចំសម្រាប់ការរស់នៅដែលមានការតភ្ជាប់ និងមានចីរភាព។

ហេដ្ឋារចនាសម្ព័ន្ធ
ហេដ្ឋារចនាសម្ព័ន្ធ

ហេដ្ឋារចនាសម្ព័ន្ធ

ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា អនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ រួមមាន អាកាសយានដ្ឋានអន្តរជាតិ តេជោ និងបណ្តាញដឹកជញ្ជូនសំខាន់ៗ ដែលជួយពង្រឹងដល់ការតភ្ជាប់ ចល័តភាព និងសកម្មភាពសេដ្ឋកិច្ច។

សំណង់ និងវិស្វកម្ម
សំណង់ និងវិស្វកម្ម

សំណង់ និងវិស្វកម្ម

ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ផ្តល់សេវាសំណង់ និងវិស្វកម្មសម្រាប់គម្រោងអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយមានសមត្ថភាពគាំទ្រផ្នែកគ្រឿងចក្រ ការតុបតែងខាងក្នុង និងសម្ភារៈសំណង់។

អប់រំ
អប់រំ

អប់រំ

ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា គាំទ្រវិស័យអប់រំតាមរយៈសាកលវិទ្យាល័យ ខេមតិច និងសាលាអន្តរជាតិ រួមមានសាលាអន្តរជាតិ កាណាដា ភ្នំពេញ, សាលាអន្តរជាតិ បារាំង និងសាលាអន្តរជាតិ នរា។

សុខាភិបាល
សុខាភិបាល

សុខាភិបាល

តាមរយៈមន្ទីរពេទ្យ Intercare និង Olympia Medical Hub ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា វិនិយោគក្នុងវិស័យសុខាភិបាល ដើម្បីគាំទ្រសេវាវេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់ និងកាន់តែងាយស្រួលនៅកម្ពុជា។

សណ្ឋាគារ និងបដិសណ្ឋារកិច្ច
បដិសណ្ឋារកិច្ច

បដិសណ្ឋារកិច្ច

តារាគ្រុប គ្រប់គ្រងសណ្ឋាគារ រមណីយដ្ឋាន និងសេវាស្នាក់នៅចំនួន៨កន្លែងទូទាំងកម្ពុជា រួមមានគោលដៅសំខាន់ៗនៅខេត្តសៀមរាប ភ្នំពេញ និងព្រះសីហនុ ជាមួយដៃគូដូចជា Accor។

កសិកម្ម
កសិកម្ម

កសិកម្ម

ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា គាំទ្រការកែច្នៃ និងនាំចេញអង្ករ ដើម្បីលើកកម្ពស់អង្ករកម្ពុជា និងពង្រឹងខ្សែសង្វាក់កសិកម្ម។

ប្រព័ន្ធផ្សព្វផ្សាយ
ប្រព័ន្ធផ្សព្វផ្សាយ

ប្រព័ន្ធផ្សព្វផ្សាយ

ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ដំណើរការប្រព័ន្ធផ្សព្វផ្សាយ រួមមាន The Commercial News និងសុីសុី ថាមស៍ ដោយផ្តល់ព័ត៌មាន និងមាតិកាតាមបណ្តាញបោះពុម្ព និងឌីជីថល។

ការចែកចាយ
ការចែកចាយ

ការចែកចាយ

តាមរយៈ Dara Ventures ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា នាំយកម៉ាកអន្តរជាតិដូចជា Pandora និង Bering មកកម្ពុជា ដើម្បីពង្រីកវិស័យលក់រាយ។

100+
អាជីវកម្ម
11,000+
បុគ្គលិក
70,000+
អ្នកជម្ងឺទទួលបានការព្យាបាល
2,500+ ហិកតា
ការអភិវឌ្ឍទីក្រុង និងឧស្សាហកម្ម

ស្វែងយល់ពីក្រុមហ៊ុនវិនិយោគ
ឈានមុខមួយរបស់កម្ពុជា

ស្វែងយល់ពីរបៀបដែលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា កំពុងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការវិនិយោគយុទ្ធសាស្ត្រនៅក្នុងអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ និងវិស័យផ្សេងៗទៀត។

ស្វែងយល់បន្ថែម